ភ្នំពេញៈ តារាចម្រៀងជើងថ្មីនៅផលិតកម្មភ្លេងរីខតដែលជាសាខាថ្មីរបស់ផលិតកម្មរស្មីហង្សមាស កញ្ញា គៀត សុវណ្ណឡាង បច្ចុប្បន្ននេះនៅមិនទាន់គិតគូរពីរឿងស្នេហានៅឡើយទេ ។ ខណៈមានបុរសជាច្រើនកំពុងតែតាមស្រឡាញ់ ដោយក្នុងនោះក៏មាន បុរសអាណិកជនអូស្ត្រាលីម្នាក់ក៏កំពុងព្យាយាមតាមស្រលាញ់ និងយកធ្វើជាគូរអនាគត ។
មួយរយៈចុងក្រោយនេះ កញ្ញាសាច់សខ្ចីវ័យក្មេង សុវណ្ណឡាង បន្ទាប់ពីបានចេញបទចម្រៀងលក់នៅលើទីផ្សាជាលើកដំបូងត្រូវបានមហាជនមើលឃើញថា ប្រជាប្រិយភាព និងការគាំទ្រហាក់មានសន្ទុះហក់ឡើងក្រឺតៗតែម្តង ។ ជាងនេះទៅទៀតនោះនាងក៏ជាតារាស្រីដែលលេចធ្លោជាងគេផ្នែករូបសម្បត្តិផងដែរ ។
តារាចម្រៀងរាងស្វែលវ័យក្មេង កញ្ញា គៀត សុវណ្ណឡាង បានឲ្យដឹងកាលពីថ្មីៗ នេះថា «រឿងស្នេហាមិនទាន់គិតទេ ព្រោះនៅក្មេងពេកតែ បើខ្ញុំនិយាយប្រាប់ថា គ្មានអ្នកស្រលាញ់ក៏គេមិនជឿដែរ គឺមានច្រើនទាំងនៅក្នុងស្រុក និងក្រៅស្រុក។ ប៉ុន្តែរាល់ថ្ងៃនេះដោយសាខ្ញុំមានការមមាញឹកជាមួយអាជីពរកស៊ីផ្ទាល់ខ្លួន ក៏ដូចជាការងារសិល្បៈដែរនោះគឺខ្ញុំមិនទាន់គិតពីរឿងមានស្នេហានេះនៅឡើយទេ» ។
ទាក់ទិននឹងព័ត៌មានដែលមានបុរសអាណិកជនខ្មែររស់នៅអូស្ត្រាលីកំពុងទាក់ទងជាមួយតារាស្រីវ័យ២១ឆ្នាំ រូបនេះបានបញ្ជាក់ថា អត់មាននោះទេ តែមួយរយៈមុននេះមានអ្នករស់នៅក្រៅស្រុកទាក់ទងមកច្រើនដែរ ប៉ុន្តែមិនដឹងថាបុរសទាំងនោះរស់នៅប្រទេសណាខ្លះនោះទេ ព្រោះថា នាងមិនដែលចាប់អារម្មណ៍ទៅលើរឿងនេះ ។
កញ្ញា គៀត សុវណ្ណឡាង ក៏បានបញ្ជាក់ទៀតថា ចំពោះបុរសដែលនាងជ្រើសរើយយកធ្វើជាគូរអនាគត់នោះ គឺទាល់តែនាងមើលពីចិត្តរបស់គេឱ្យច្បាស់ជាមុនសិន ថាបុរសម្នាក់នោះជាមនុស្សរបៀបណា ? តើគេស្រលាញ់គ្រួសាររបស់នាងទេ និងស្រលាញ់នាងឬអត់? ដូច្នេះមុននឹងនាងទទួលយកបុរសម្នាក់ណាមកធ្វើជាគូរគាប់ទៅថ្ងៃអនាគត់នោះគឺត្រូវរង់ចាំពេលវលាមើលពីចិត្តគ្នាសិន ។
សូមរំលឹកថា កញ្ញា គៀត សុវណ្ណាឡាង ជាកូនកាត់ចិន កើតថ្ងៃទី១០ ខែមេសា ឆ្នាំ១៩៩២ នៅសង្កាត់ទឹកថ្លា ក្នុងរាជធានីភ្នំពេញ។ នាងមានបងប្អូន៤នាក់ (ប្រុស៣ ស្រី១) ដោយនាងគឺជាកូនទី២នៅក្នុងសមាជិកគ្រួសារ។ នាងមានឪពុកឈ្មោះ សុខ ជា ជាអាជីវករលក់គ្រឿងសង្ហារិម និងមានម្ដាយឈ្មោះ ហេង គឹមឡាយ ជាអាជីវករដូចគ្នា។ តាមកម្រិតជីវភាពក្រុមគ្រួសាររបស់នាងគឺជាអ្នកសំបូរប្រាក់ ។
គៀត សុវណ្ណាឡាង ជាបេក្ខនារីមួយរូបក្នុងជុំចុងក្រោយនៃការប្រលង Freshie Girls and Boys ប្រចាំឆ្នាំ២០០៨។ ម្ល៉ោះហើយទើបតារាស្រីរូបនេះមានសំណាងបានក្លាយជាតារាសិល្បៈ ដូចការគ្រោងទុក ។ បើទោះជាការប្រលងកាលនោះមិនទទួលបានលទ្ធផលវិជ្ជមានក្ដី ។ នាងចាប់ផ្ដើមមានមុខមាត់ក្នុងកម្មវិធីសិល្បៈ តែក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ នាងល្បីខ្លាំងក្នុងរឿង «ទឹកចិត្តបងស្រី» បន្ទាប់ពីបានដើរតួសំខាន់ក្នុងរឿងនោះ ៕វិរៈ
ប្រភពពី៖ ABC+

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.